ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តកំពង់ចាម រៀបចំបន្ទប់ និងសម្ភារៈបរិក្ខារ សំរាប់ពិនិត្យ បង្ការការពារជំងឺ Covid-19

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៨ ខែមីនាឆ្នាំ ២០២០ រួមជាមួយនឹងអភិបា លរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យ អាគារសំរាប់ដាក់អ្នកជំងឺដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត ។

ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាមលោកគឹមសួរ ភីរុណ បានមានប្រសាសន៍ឲ្យដឹងថា មន្ទីរពេទ្យកំពង់ចាម បានរៀបចំបន្ទប់សំរាប់ដាក់ អ្នកជំងឺដាច់ដោយឡែកចំនួន ៥បន្ទប់ មានសំភារៈសង្គ្រោះ និងភារៈ PPE ដែលផ្តល់ពីក្រសួងសុខាភិ បាល និងបានបណ្តុះបណ្តាលលោកគ្រូ អ្នកគ្រូពេទ្យចំនួន ៣០នាក់ នៅក្នុងមន្ទីរ ពេទ្យសំរាប់ពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីបង្ការការពារជំងឺផ្លូវដង្ហើម ដែលបណ្តាលមកពីកូរ៉ូណាវីរុស ។

ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ ចាមលោក អ៊ុន ចាន់ដា បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូពេទ្យ កុំអោយភយ័ខ្លាច នឹងជំងឺនេះពេក ព្រោះបានដឹងនូវវិធីការពារ និងព្យាបាលជំងឺនេះហើយ ត្រូវខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋយើង អោយបានកាន់តែល្អប្រសើរឡើង ។

លោកអភិបាលខេត្ត ក៏បានណែនាំអោយមន្ត្រីសុខាភិបាល ទូទាំងខេត្ត ត្រូវខិតខំធ្វើការអប់រំ ផ្សព្វ ផ្សាយសុខភាពដល់ប្រជាពលរដ្ឋ អោយចេះអនាមយ័ការពារ ថែរក្សាសុខភាពរបស់គាត់ ផងដែរ។

To Top