បរទេស៖ ការលក់ផ្កាកុលាប និងផ្កាចម្រុះ កំពុងរីកដុះដាល នៅខេត្តឈៀងម៉ៃ មុនថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដោយអ្នកលក់ផ្កា រាយការណ៍ថា មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការកើនឡើងនៃការលក់នេះត្រូវបានគេសន្មតថា បានធ្វើឱ្យតម្លៃផ្កាធ្លាក់ចុះ និងការកើនឡើងនៃអ្នកទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំចិន។
យោងទៅតាមអ្នកលក់ផ្កាក្នុងស្រុក របស់ប្រទេសថៃ, ផ្កាកុលាបនៅតែជាជម្រើសកំពូលសម្រាប់កាយវិការរ៉ូមែនទិក ដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដ៏យូរអង្វែង។ ទោះជាយ៉ាងណាក៏ដោយ ផ្កាឈូករ័ត្ន ដែលតំណាងឱ្យក្តីស្រលាញ់មិនប្រែប្រួល ក៏ទទួលបានប្រជាប្រិយភាពក្នុងចំណោមគូស្នេហ៍ដែលកំពុងស្វែងរកអំណោយដ៏មានអត្ថន័យនៃក្តីស្រឡាញ់។
Leknoi អ្នកលក់ផ្កានៅកណ្តាលទីក្រុងឈៀងម៉ៃ បានកត់សម្គាល់ពីការធ្លាក់ចុះនៃតម្លៃផ្កានៅឆ្នាំនេះបើធៀបនឹងឆ្នាំមុន ដោយនិយាយថា ផ្កាកុលាបឥឡូវនេះមានតម្លៃប្រហែល ២០ បាតក្នុងមួយទង។
លោកស្រី បាននិយាយថា «ផ្កាកុលាបមួយបាច់អាចថ្លៃប្រហែល ២០០ បាត» ដោយបន្ថែមថា ផ្កាផ្សេងទៀតដូចជា ផ្កាឈូករ័ត្ន ផ្កាលីលី និងផ្កា hydrangeas ត្រូវចំណាយប្រហែល ៥០ បាតក្នុងមួយបាច់។
Sakorn Wattanawong អ្នកលក់ផ្កាម្នាក់ទៀតនៅតំបន់នោះបានរាយការណ៍ពីការលក់ផ្កាកុលាប ផ្កាឈូករ័ត្ន និង gerbera លក់ភ្លាមៗមួយបាច់ ទៅតាមតម្លៃ ២៥០បាត, ១០០បាត និង ៧០បាត៕
ប្រែសម្រួលៈ ណៃ តុលា