ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប សាងសង់ជញ្ជាំង គួរឲ្យចម្លែក មួយតាមព្រំដែនជាមួយនឹងតំបន់ហ្កាហ្សា

រូបភាពពី៖​ RT News

បរទេស៖ រដ្ឋាភិបាលអេហ្ស៊ីប តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមការងារក្នុងការកសាងជញ្ជាំងដ៏គួរឲ្យចាប់អារម្មណ៍មួយក្បែរព្រំដែនរបស់ប្រទេសជាមួយតំបន់ហ្គាហ្សា ចំពេលមានការភ័យខ្លាចថា ការវាយលុកលើដីដែលបានគ្រោងទុកដោយយោធាអ៊ីស្រាអែលនឹងរុញជនភៀសខ្លួនសង្រ្គាមចេញពីតំបន់នៃជនប៉ាឡេស្ទីនរស់នៅនេះ។

យោងតាមការចេញផ្សាយរបស់
សារព័ត៌មានAP និងកាសែត New York Times និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍អំពីការងារសាងសង់កាលពីថ្ងៃសុក្រ ដោយដកស្រង់រូបថតពីផ្កាយរណបដែលបង្ហាញពីការបោសសម្អាតដី និងការរៀបចំសាងសង់ជញ្ជាំងឡើងលើ។

ទោះបីជាយ៉ាងណាក្តីមន្ត្រីអេហ្ស៊ីបបានបដិសេធមិនពិភាក្សាអំពីគោលបំណងនៃគម្រោងនេះ ប៉ុន្តែរបាយការណ៍បានស្នើថា វាអាចជា តំបន់ការពារ ដើម្បីសម្រួលដល់ពលរដ្ឋក្នុងតំបន់ហ្គាហ្សាដែលកំពុងភៀសខ្លួនចេញពីប្រតិបត្តិការយោធាអ៊ីស្រាអែលដ៏សំខាន់មួយដែលបានគ្រោងទុកនៅក្នុងទីក្រុង Rafah ព្រំដែនប៉ាឡេស្ទីន។

គួរឲ្យដឹងដែរថាការងារសាងសង់បានចាប់ផ្តើមនៅដើមខែនេះ ខណៈដែលកងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបានចាប់ផ្តើមការត្រៀមលក្ខណៈសម្រាប់ការវាយលុកលើដីលើទីក្រុង Rafah ដែលជាជម្រកចុងក្រោយរបស់ហ្គាហ្សាសម្រាប់ជនស៊ីវិលដែលភៀសខ្លួនចេញពីសង្គ្រាមនៅហ្សេរុយសាឡឹមខាងលិចជាមួយក្រុមហាម៉ាស៕ ប្រែសម្រួល៖ស៊ុនលី

To Top