រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ីតាលី គិតត្រឹមថ្ងៃអាទិត្យនេះ ដែលបាននាំមុខ ប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះមាន អ្នកស្លាប់ច្រើនបន្ទាប់ពីប្រទេសចិន ។
ចំនួននៃអ្នកស្លាប់ដែលគេរាប់ដឹង នៅក្នុងប្រទេសអ៊ីតាលី កើនឡើងជិត៣ដង ដោយគិតចាប់ពី១៣៣ដល់៣៦៦ នាក់ ហើយអ្នកឆ្លងជំងឺ បានកើនឡើង ដែលក្នុងមួយថ្ងៃគិត នៅក្នុងកំណត់ត្រា ដែលមានពី១.៤៩២ដល់៧.៣៧៥នាក់ ។
ផ្ទុះជំងឺនាពេលនេះ បានសម្លាប់មនុស្ស អស់ប្រមាណ៣.៨០០នាក់ និងបានឆ្លងលើសពី១០៩.០០០នាក់ នៅក្នុងប្រទេសចំនួន៩៩ និងតំបន់ជាច្រើនទៀត ៕
ដោយ៖ ម៉ៅ បុប្ផាមករា