ព័ត៌មានជាតិ

រថយន្តជាង១០ម៉ឺនគ្រឿង ធ្វើដំណើរលើផ្លូវល្បឿនលឿន ត្រឹមមួយសប្តាហ៍ចុងក្រោយនេះ ខណៈមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍២លើក

ភ្នំពេញ ៖ បើតាមផេកហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នៅថ្ងៃ២០ កុម្ភៈបានបង្ហាញ ដោយយោងតាមរបាយការណ៍ លំហូរចរាចរណ៍ ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១២-១៨ កុម្ភៈ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿន សរុបចំនួន ១០៦ ៥៩៣ គ្រឿង។

ក្នុងនោះរបាយការណ៍បញ្ជាក់ថា ក៏មានការស្វែងរកជំនួយ តាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៤៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ៦០ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៨៤ករណី)។

ជាមួយគ្នានេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ត្រូវអនុវត្តតាមលក្ខខណ្ឌ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍

To Top