ព័ត៌មានជាតិ

សម្តេចធិបតី៖ ភាពជាដៃគូរវាងរដ្ឋ និងឯកជន មិនមែនគ្រាន់តែរួមគ្នាគិតទេ ត្រូវរួមគ្នាធ្វើ និងទទួលខុសត្រូវ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យល់ឃើញថា ភាពជាដៃគូរវាង រដ្ឋនិងវិស័យឯកជននោះ មិនមែនគ្រាន់តែរួមគ្នាគិតទេ ត្រូវរួមគ្នាធ្វើ ហើយរួមគ្នាទទួលខុសត្រូវ ដើម្បីធានាបាននូវភាពប្រកួតប្រជែងរយៈពេលវែង ។

ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “រដ្ឋមិនចង់ដើរតួនាទីជាអ្នកចង្អុលទេ ហើយខ្ញុំចង់ឲ្យតែរដ្ឋ ដកខ្លួនថយឲ្យបានកាន់តែច្រើន ទុកឲ្យឯកជនចូលរួមគិត ចូលរួមដឹកនាំ អនុវត្តតែម្តង នៅក្នុងការធ្វើ តែខ្ញុំថា ភាពជាដៃគូរវាង រដ្ឋនិងវិស័យឯកជននោះ មិនមែនតែ រួមគ្នាគិតទេ រួមគ្នាធ្វើ ហើយរួមគ្នាទទួលខុសត្រូវ”។

សម្តេចធិបតី បញ្ជាក់ថា “អ្វីដែលរដ្ឋអាចជួយ គ្រាន់តែអាចបង្កើតយន្តការ ជួយសម្របសម្រួល ផ្តល់គោលការណ៍មួយចំនួន ប៉ុន្តែវិស័យឯកជន គឺជាអ្នកមកជាមួយគ្នា គិតគូរជាមួយគ្នា លើកយោបល់មករដ្ឋ រដ្ឋឯកភាព ហើយរួមគ្នាអនុវត្តគោលការណ៍បែបនេះ ខ្ញុំគិតថា មានតែវិធីសាស្ត្រនេះទេ ទើបយើងអាចជោគជ័យ ហើយធានានូវភាពប្រកួតប្រជែងយើង រយៈពេលវែង ព្រោះធនធានយើងតិចណាស់ តែផ្គុំគ្នាយើងធ្វើបាន”៕

To Top