បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអះអាងថា ទាំងអ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិច មិនមានឆន្ទៈក្នុងការបញ្ចប់អរិភាពជាមួយទីក្រុងមូស្គូនោះទេ។
បន្ថែមពីនេះដើម្បីសន្តិភាពទទួលបាននៅអ៊ុយក្រែន លោកបាននិយាយថា ភាពជាអ្នកដឹកនាំត្រូវតែត្រឡប់ទៅស្ថានភាព ដែលមានភាពអព្យាក្រឹត ឬមិនមានភាពជាប្លុក និងមិនមែនអាវុធនុយក្លេអ៊ែរក៏ដូចជាការទទួលយក ការពិតនៃដែនដីថ្មីទាំងអស់។
ដោយចាប់ផ្តើមយុទ្ធនាការយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនជិតពីរឆ្នាំមុន ប្រធានាធិបតី Vladimir Putin បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូកំពុងស្វែងរក ធ្វើឱ្យខូច និង ធ្វើឱ្យរដ្ឋាភិបាលទីក្រុងគៀវគ្មានយោធាជាមួយនឹងគោលដៅទាំងនោះនៅតែមិនផ្លាស់ប្តូររហូតមកដល់បច្ចុប្បន្ន។
លោកក៏បានលើកឡើងពីសេចក្តីប្រាថ្នារបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការណាតូជាហេតុផលសម្រាប់សកម្មភាពយោធា ដោយវិមានក្រឹមឡាំងបានចាត់ទុកការបន្តពង្រីកទៅភាគខាង កើតរបស់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ថា ជាបញ្ហាសន្តិសុខជាតិដ៏សំខាន់៕ ប្រែសម្រួល៖ស៊ុនលី