ព័ត៌មានអន្តរជាតិ

អ្នកជំនាញ់អ៊ុយក្រែន៖ ការដកខ្លួនចេញពី Avdiivka មិនបណ្តាលឲ្យបរាជ័យនូវ យុទ្ធសាស្ត្ររបស់អ៊ុយក្រែនឡើយ

Tyler Hicks/The New York Times

គៀវ៖ អ្នកជំនាញម្នាក់បានឲ្យដឹងថា ការដកកងកម្លាំងអ៊ុយក្រែន ចេញពីទីក្រុងសំខាន់មួយនៃទីក្រុង Avdiivka ក្នុងតំបន់ Donetsk ភាគខាងកើត នឹងមិននាំទៅដល់ការបរាជ័យ ជាយុទ្ធសាស្ត្ររបស់កងទ័ពអ៊ុយក្រែននោះទេ។

លោក Anton Naychuk នាយកមូលនិធិការទូតស៊ីវិល បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះថា “ការដកខ្លួនចេញពីទីក្រុង Avdiivka ដោយសារតែខ្វះគ្រាប់រំសេវ គឺជាបទពិសោធន៍អវិជ្ជមាន ប៉ុន្តែវានឹងមិនមានសារៈសំខាន់ ជាយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមនោះទេ” ។

អ្នកវិភាគបានកត់សម្គាល់ថា កងកម្លាំងអ៊ុយក្រែនបានដកខ្លួន ចេញពីទីក្រុងសំខាន់មួយទៀតនៃ Bakhmut កាលពីឆ្នាំមុន ប៉ុន្តែវាមិនបានបណ្តាលឱ្យមានការ រីកចម្រើនយ៉ាងខ្លាំងនៃកងទ័ពរុស្ស៊ីនោះទេ។

យ៉ាងណាក៏ដោយ លោក Naychuk បានចង្អុលបង្ហាញថា កងទ័ពរុស្ស៊ី អាចបន្តការវាយលុករបស់ខ្លួន និងបើកការវាយប្រហារ ទ្រង់ទ្រាយធំក្នុងទិសដៅជាច្រើន។

លោកបានលើកឡើងថា “ពួកគេអាចដាក់ពង្រាយអង្គភាព មួយចំនួនឡើងវិញពីទីក្រុង Avdiivka ទៅទិសដៅ Vuhledar និងវាយប្រហារពី Bakhmut ទៅទិសដៅ Chasiv Yar ។ ក្នុងពេលជាមួយគ្នានេះកងទ័ពរុស្ស៊ី នឹងព្យាយាមវាយលុកទីតាំងអ៊ុយក្រែននៅ Rabotyno ដើម្បីតម្រង់ជួរមុខនៅភាគខាងត្បូងប្រទេស” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top