ព័ត៌មានអន្តរជាតិ

បេឡារុស្ស និងរុស្ស៊ី នឹងធ្វើសមយុទ្ធយោធារួមគ្នា នៅឆ្នាំ២០២៥

Xinhua
" "

មីនស៍៖ ក្រុមក្នុងតំបន់នៃកងទ័ពបេឡារុស្ស និងរុស្ស៊ី នឹងធ្វើសមយុទ្ធយោធានៅលើទឹកដី បេឡារុស្សនៅឆ្នាំ២០២៥ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ បេឡារុស្សលោក Viktor Khrenin។

លោក Khrenin បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ី និងបេឡារុស្សដំបូងបានស្នើឱ្យ ធ្វើសមយុទ្ធយោធាជាយុទ្ធសាស្ត្ររួមគ្នា រៀងរាល់ពីរឆ្នាំម្តងកាលពីឆ្នាំ២០០៩។

" "

លោកបានលើកឡើងថា “សមយុទ្ធបន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០២៥ នៅលើទឹកដីនៃសាធារណរដ្ឋបេឡារុស្ស” លោកបានបន្ថែមថា សមយុទ្ធនេះនឹងផ្តោតលើការ ធានាសន្តិសុខយោធានៃរដ្ឋសហភាព។

" "

លោក Khrenin បានព្រមានបន្ថែមទៀតថា ទីក្រុងមីនស៍ នឹងឆ្លើយតបទៅនឹង ការរំលោភដែនអាកាសណាមួយ ដោយបន្ថែមថាមានការរំលោភ លើដែនអាកាសរបស់ប្រទេសចំនួន៦ រួចទៅហើយចាប់តាំងពីខែសីហាឆ្នាំមុន។

លោកបន្ដថា “យើងឆ្លើយតបទៅនឹងការ បំពានទាំងអស់នៅពេលចាំបាច់ យន្តហោះប្រយុទ្ធរបស់យើងត្រូវបានវាយលុក ហើយកងកម្លាំងមីស៊ីលប្រឆាំងយន្តហោះ ត្រូវបាននាំយកទៅកម្រិតសមស្រប នៃការត្រៀមខ្លួនប្រយុទ្ធ”។

លោកបន្ថែមថា ក្នុងករណីមានការរំលោភបំពានធ្ងន់ធ្ងរ នោះរដ្ឋាភិបាលទីក្រុងមីនស៍ នឹងមិនស្ទាក់ស្ទើរក្នុងការបាញ់នោះទេ ពោលគឺបាញ់ទម្លាក់យន្តហោះបរទេស ដែលបំពានដែនអាកាសរបស់ប្រទេស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top