បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋបាលរបស់លោក បានបង្ហើបឱ្យដឹងថា ប្រធានាធិបតី អាមេរិកលោក Joe Biden នឹងពិនិត្យមើល ដោយផ្ទាល់ពីវិបត្តិអន្តោប្រវេសន៍ខុសច្បាប់ របស់អាមេរិក ដោយធ្វើដំណើរទៅកាន់ព្រំដែន ភាគនិរតីរបស់ប្រទេសនេះ នៅថ្ងៃតែមួយ ដែលគូប្រជែងមកពីគណបក្ស សាធារណរដ្ឋលោក Donald Trump ។
សេតវិមានបាន និយាយកាលពីថ្ងៃចន្ទ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Biden នឹងទៅ Brownsville រដ្ឋ Texas នៅថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយភ្នាក់ងារល្បាតព្រំដែន សហរដ្ឋអាមេរិក មន្ត្រីអនុវត្តច្បាប់ និងមេដឹកនាំរដ្ឋាភិបាលក្នុងតំបន់។
ដំណើរទស្សនកិច្ចនេះ នឹងកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូង របស់លោក Biden ទៅកាន់ព្រំដែនដ៏រញ៉េរញ៉ៃក្នុងរយៈពេលជាងមួយឆ្នាំ និងជាលើកទីពីរចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ ។
Trump ដែលជាបេក្ខភាពមកពីគណបក្ស សាធារណរដ្ឋឈានមុខគេ ក្នុងការប្រជែងនឹងលោក Biden ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ គ្រោងនឹងទៅទស្សនាកន្លែងក្តៅ នៅតាមព្រំដែនមួយផ្សេងទៀត នៅថ្ងៃតែមួយគឺ Eagle Pass រដ្ឋតិចសាស់៕
ប្រែសម្រួល៖ស៊ុនលី