បរទេស៖ សេវាកម្មព័ត៌មានគ្រប់គ្រង ដោយរដ្ឋបាននិយាយថា បុរសអាយុ ២៦ ឆ្នាំម្នាក់មកពីប្រទេសថៃ បានរត់ភៀសខ្លួនចេញ ពីមន្ទីរពេទ្យក្នុងរដ្ឋធានី របស់ប្រទេស ស៊ីមបាវ៉េ ខណៈបុគ្គលិកពេទ្យកំពុង រៀបចំធ្វើតេស្តគាត់ រកមេរោគកូវីដ១៩ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន ZTN News ដែលជាកាសែតហ្ស៊ីម បាវេគ្រប់គ្រងដោយ រដ្ឋបានរាយការណ៍ នៅថ្ងៃច័ន្ទ ដោយដកស្រង់សំដី របស់ប្រធាននាយកសុខាភិបាល ក្រុង Harare លោក Prosper Chonzi ថា អ្នកជំងឺត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យជំងឺឆ្លង ដ៏ធំរបស់ទីក្រុង Harare ដោយគ្លីនិកឯកជនមួយ ។
អ្នកជំងឺបានរត់ភៀសខ្លួន ចេញពីមន្ទីរពេទ្យ ដោយមានជំនួយពីឪពុករបស់គាត់ ភ្លាមៗ បន្ទាប់ពីឆ្លងកាត់ការបង្ករោគ ហើយពេលរង់ចាំការធ្វើតេស្ត។ គាត់ជាមនុស្សទី៤ហើយ ដែលត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តិ៍រកមេរោគ ។ មនុស្ស ២នាក់ផ្សេងទៀតបានធ្វើតេស្តិ៍អវិជ្ជមាន ខណៈពេលដែលស្ត្រីដែលបានស្លាប់ ដែលមានដើមកំណើតនៅចិន គឺបានស្លាប់មុនពេលនាងទៅដល់មន្ទីរពេទ្យ ៕
ប្រែសម្រួលៈ ណៃ តុលា