ហាណូយ៖ ប្រទេសវៀតណាម បានប្រកាសពីការប្រមូលថវិការដ្ឋ ចំនួន ៣៩៩,៤ពាន់ពាន់លានដុង វៀតណាម (១៦,២ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ២០២៤នេះ កើនឡើង ១០,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រាក់ចំណូលក្នុងស្រុកបានកើនឡើង ១៤,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៣៥៥,៨ពាន់ពាន់លានដុង (១៤,៤ពាន់លានដុល្លារ) ខណៈដែលប្រាក់ចំណូលពីសកម្មភាព នាំចូល-នាំចេញ បានថយចុះ ១៨,៤ ភាគរយដល់ ៣៣,៨ពាន់ពាន់លានដុង (១,៣ពាន់លានដុល្លារ)។
ក្នុងខែមករា និងកុម្ភៈ ការចំណាយថវិការបស់វៀតណាម មានចំនួន ២៦០,៧ពាន់ពាន់លានដុង (១០,៥ពាន់លានដុល្លារ) កើនឡើង ៧,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ថា វៀតណាម មានបំណងប្រមូលថវិការដ្ឋ ចំនួន ១,៧០០,៩៩ពាន់ពាន់លានដុង (ប្រហែល ៦៩ពាន់លានដុល្លារ) នៅឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា