ព័ត៌មានអន្តរជាតិ

ប្រទេសចិន ប្រកាសគោលនយោបាយ គ្មានទិដ្ឋាការ សម្រាប់ប្រទេសចំនួន ៦ នៅអឺរ៉ុប

Xinhua

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងអនុវត្ត គោលនយោបាយគ្មានទិដ្ឋាការ សម្រាប់ប្រទេសស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិក និងលុចសំបួ លើមូលដ្ឋានសាកល្បង ចាប់ពីថ្ងៃទី ១៤ ខែមីនា។

លោក វ៉ាង យី បានប្រាប់សន្និសីទសារព័ត៌មាន មួយនៅខាងក្រៅសម័យប្រជុំលើកទី២ ថា “យើងសង្ឃឹមថា ប្រទេសជាច្រើនទៀត ក៏នឹងផ្តល់ការសម្របសម្រួល ទិដ្ឋាការដល់ពលរដ្ឋចិន និងធ្វើការជាមួយយើងផងដែរ ដើម្បីបង្កើតបណ្តាញផ្លូវល្បឿនលឿន សម្រាប់ការធ្វើដំណើរឆ្លងព្រំដែន និងលើកទឹកចិត្តឱ្យដំណើរការជើងហោះហើរ អន្តរជាតិឡើងវិញយ៉ាងឆាប់រហ័ស” នៅក្នុងសមាជប្រជាជនជាតិលើកទី១៤ នីតិប្បញ្ញត្តិជាតិរបស់ប្រទេសចិន។

លោក​បាន​បន្ត​ថា ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ សម្រាប់​ពលរដ្ឋ​ចិន​ក្នុង​ការ​ ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​ឲ្យ​មិត្ត​ភ័ក្តិ​បរទេស​មាន​អារម្មណ៍​ នៅ​ក្នុង​ប្រទេស​ចិន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top