បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខភាពសាធារណៈ របស់ប្រទេសថៃឡង់ដ៏ បានរាយការណ៍មកថា មានករណីជំងឺ COVID-19 ថ្មីចំនួន០៣ករណី ដែលសរុបពលរដ្ឋថៃ នៅត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យប្រទេសនេះ មានអ្នកឆ្លងវីរុសដល់ទៅ ៥៣នាក់ ។
ករណីដំបូងដែលគេរកឃើញនោះ គឺកើតលើបុរសម្នាក់ដែលមានអាយុ ៤១ឆ្នាំ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំងឺម្នាក់ និងជាគូស្នេហ៍ដែលទើប មកពីប្រទេសអ៊ីតាលី ។
ស្ត្រីដែលជាអ្នកជំងឺលេខរៀងទី៥១ នៅក្នុងប្រទេសថៃឡង់ដ៏ ដែលជាអ្នកត្រូវបានគេរាយការណ៍មកថា មិនធ្លាប់ បានធ្វើដំណើរជាប្រវត្តិសាស្ត្រ ទៅកាន់បណ្តាប្រទេសនានាឡើយ ប៉ុន្តែ ក្រសួងសុខាភិបាលបាននិយាយថា នាង មានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺលេខរៀងទៅ៤៥ ដែលត្រូវបានទទួលការព្យាបាល រោគនៅក្នុងមន្ទីរពេទ្យ មួយនៅក្នុងប្រទេសថៃឡង់ដ៏ នៅខេត្ត ឈុនប៊ូរី ដែលជាខេត្តស្ថិតនៅ ឈូងសមុទ្រថៃភាគខាងកើត ។
រហូតមកដល់ពេលនេះ ប្រទេសថៃឡង់ដ៏ បានកត់ត្រាថា មានមនុស្សម្នាក់ដែល បានស្លាប់ដោយជំងឺ COVID-19 ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា