ព័ត៌មានអន្តរជាតិ

តម្លៃមាសក្នុងស្រុក នៅក្នុងប្រទេសវៀតណាម កើនឡើងនៅក្នុងកំណត់ត្រាថ្មី ក្នុង១តម្លឹងជាង៨១លានដុង

Xinhua

ហាណូយ៖ នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃមាសក្នុងស្រុករបស់ វៀតណាមបានកើនឡើង ដែលបង្កើតកំណត់ត្រាថ្មីមួយនៅ ក្នុងតម្លៃ៨១,២៥លានដុងវៀតណាម ស្មើនឹង៣.៣៨៥,៤ដុល្លារសហរដ្ឋអាមេរិក ក្នុង១តម្លឹងសម្រាប់មាសដុំរបស់ក្រុមហ៊ុន Saigon Jewelry (SJC) និង៦៨,៨លានដុងសម្រាប់ចិញ្ចៀនមាស ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន វៀតណាមបានផ្សាយឲ្យដឹងដូច្នេះ ។

នៅម៉ោង៩ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២និង៣០នាទីម៉ោងសកល តម្លៃមាស SJC ត្រូវបានដកស្រង់សម្តីក្នុងតម្លៃ៧៩,៣លានដុងក្នុង១តម្លឹងសម្រាប់ (ការទិញ) និង៨១,៣២លានដុងក្នុង១តម្លឹងសម្រាប់ (លក់) កើនឡើង ៣០០.០០០ដុងក្នុង១តម្លឹងកាលពីវគ្គមុន ។

តម្លៃមាសរបស់ក្រុមហ៊ុនគ្រឿងអលង្ការ DOJI បានកើនឡើងពី៣០០.០០០ដុងក្នុង១តម្លឹងដល់ ៧៩,២៥លានដុងសម្រាប់ (ការទិញ) និង៨១,២៥លានដុងក្នុង១តម្លឹងសម្រាប់ការ (លក់) ។

ចិញ្ចៀនមាសរបស់ក្រុមហ៊ុន DOJI ក៏បានឡើងដល់ ២០០.០០០ដុងកើនខ្ពស់ដល់ ៦៧.៥០លានដុងសម្រាប់ការ (ទិញ) និង ៦៨,៨០លានដុងក្នុង១តម្លឹងសម្រាប់ការ (លក់) ។

គួរបញ្ជាក់ថា ក្នុង១តម្លឹងស្មើនឹង៣៧,៥ ក្រាម ឬស្មើ ១,២ អោន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top