ព័ត៌មានអន្តរជាតិ

លោក Putin៖ ពិភពលោក មិនមានភាពស្មើភាពឡើយ ជាមួយនឹងគ្នា

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា ពិភពលោកទំនើបនេះ គឺមិនមានភាពយុត្តិធម៌ឡើយ សម្រាប់គ្រប់គ្នាប៉ុន្តែ វិសមភាពសង្គម និងវិសមភាពសកលអាចត្រូវបាន ដោះស្រាយដោយការបង្កើតពិភពលោកពហុប៉ូឡា។

ថ្លែងនៅក្នុងពិធីបិទមហោស្រព យុវជនពិភពលោក (WYF) នៅទីក្រុង Sochi លោក Putin បាននិយាយថា ៖មិនមានលក្ខខណ្ឌស្មើគ្នា នៅក្នុងពិភពលោកសម្រាប់មនុស្សគ្រប់គ្នានោះទេ នេះ​ជា​អយុត្តិធម៌​ចម្បង​នៃ ​សណ្ដាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន។

គួរឲ្យដឹងដែរថាមេដឹកនាំរុស្ស៊ី បានកត់សម្គាល់ថានៅសហរដ្ឋអាមេរិក ប្រជាជនអាចស្លាប់ នៅមាត់ទ្វារមន្ទីរពេទ្យ ប្រសិនបើពួកគេមិនមានការធានារ៉ាប់រង ផ្នែកវេជ្ជសាស្រ្ត ដែលនេះជាឧទាហរណ៍ស្រាប់។

លោកបន្តថា៖ពិភពលោកនេះអយុត្តិធម៌ នោះប្រាកដណាស់ ហើយ​អ្នក​ដែល​មិន​មាន​ប្រាក់​ចំណូល ​គ្រប់​គ្រាន់​មិន​អាច​ទទួល​បាន​ការ​អប់រំ​ធម្មតា​ ឬ​មាន​សិទ្ធិ​ពឹង​ផ្អែក​លើ​ ការ​ថែទាំ​វេជ្ជសាស្រ្ដ​ឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top