ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២0២៤ បានចុះពិនិត្យមេីលការប្រមូលផលស្រូវ នៅស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងឱកាសនេះផងដែរ លោកបណ្ឌិតប្រតិភូ បានលេីកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់ ឲ្យមានការគិតគូរផងដែរទៅលេីថ្លៃដេីម នៃការផលិតស្រូវ ដេីម្បីអោយដឹងច្បាស់ថានៅពេលដែលប្រមូលផលរួចរាល់ កសិករអាចដឹងថានឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។
បេីកសិករធ្វេីស្រែទៅលេីប្រភេទពូជ ដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច នោះប្រាក់ចំណេញក៏បានតិចដែរ តែបេីកសិករជ្រេីសរេីសពូជ ដែលផ្តល់នូវទិន្នផលខ្ពស់ក្នុងមួយហិកតា បានផលពី ៧ ទៅ ៨ តោន ឬលេីសពីនេះ គាត់ក៏ទទួលបានប្រាក់ចំណេញច្រេីន តាមនោះផងដែរ៕