ព័ត៌មានអន្តរជាតិ

សារព័ត៌មានបារាំង ៖ រដ្ឋមន្រ្តីវប្បធម៌បារាំង ឆ្លងមេរោគកូវីដ១៩ គឺបានចូលរួមប្រជុំ គណៈរដ្ឋមន្រ្តី ជាមួយប្រធានាធិបតី ម៉ាក្រុង កាលថ្ងៃពុធសប្តាហ៍មុន

បរទេស៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌បារាំងលោក Franck Riester បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូវីដ១៩ ។ លោក Riester ដែលត្រូវបានគេនិយាយថា មានសុខភាពល្អ និងសម្រាកនៅផ្ទះ ដោយយោងទៅតាមរដ្ឋមន្រ្តី ក្រសួងសុខាភិបាល Olivier Veran លោក Riester គាត់ បានចំណាយពេលជាច្រើនថ្ងៃ កាលពីសប្តាហ៍មុន នៅឯសភា កន្លែងដែលសមាជិកសភា ៥ នាក់បានឆ្លងវីរុសនេះ ។

យោងតាមសារព័ត៌មាន THE ART NEWSPAPER ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Riester មិនបានជួបជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ារ៉ុង ឡើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនោះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបារាំង បានផ្សាយថា លោកបានចូលរួមកិច្ច ប្រជុំគណៈរដ្ឋមន្រ្តី ជាមួយប្រធានាធិបតី បារាំង កាលពីថ្ងៃពុធសប្តាហ៍មុន។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ត្រូវបានគេរំពឹងថា នឹងជួបជាមួយអ្នកតំណាង មកពីរោងកុន និងឧស្សាហកម្ម សម្តែងសិល្បៈ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃវិធានការថ្មីៗដើម្បីប្រឆាំងនឹងការរីករាល ដាលមេរោគកូវីដ១៩ ក្រោយមក ការសម្រេចកាលពីថ្ងៃអាទិត្យ ក៏មានការហាមប្រាមការជួបជុំ ជាសាធារណៈរបស់មនុស្សជាង ១.០០០ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top