ភ្នំពេញ៖ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រទេសចិនបានឈានចូលដំណាក់កាលថ្មី នៃការកសាងទំនើបកម្មតាមបែបផែនចិន ដោយក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ ក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិនឆ្នាំមុនៗ លោកXi Jinping តែងឆ្លៀតឱកាសចូលរួមការពិគ្រោះពិភាក្សា នៃគណៈប្រតិភូសភាខេត្តនិងតំបន់មួយចំនួន ដោយបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ជាមួយតំណាងសភានិងសមាជិក មកពីតំបន់និងមជ្ឈដ្ឋានខុសគ្នា។
លោកបានលើកឡើងពីទិសដៅ អភិវឌ្ឍជាតិចិននៅពេលអនាគតដូចជា៖
«អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមសភាពការជាក់ស្តែងរបស់តំបន់ខុសគ្នា»
«កំណត់វិធានការសំខាន់នៃ ការធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឱ្យថែមមួយកម្រិតទៀត»
«ជំរុញស្របពេលតែមួយទាំងការ ច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម»
«គាំទ្រការអភិវឌ្ឍដោយគុណភាពខ្ពស់ តាមរយៈការអភិរក្សកម្រិតខ្ពស់ចំពោះបរិស្ថាន»
«អភិវឌ្ឍន៍បណ្តើរ លើកកម្ពស់កម្រិតធានាគុណភាព ជីវភាពរស់របស់ប្រជាជនបណ្តើរ»
ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាប្រធានបទនៃផែនការ៥ឆ្នាំទី ១៤ របស់ប្រទេសចិននិងជាគោលដៅ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច រយៈពេលយូរនៃរដ្ឋាភិបាលចិន។ លោកXi Jinping បានលើកឡើងថា កន្លែងនីមួយៗផ្តោតលើភារកិច្ចចម្បង នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ អភិវឌ្ឍកម្លាំងផលិតកម្មថ្មី តាមសភាពការជាក់ស្តែងរបស់ខ្លួន ដើម្បីជំរុញឱ្យឧស្សាហកម្មមានភាពកម្រិតខ្ពស់ ឆ្លាតវៃភាវូបនីយកម្ម បៃតងភាវូបនីយកម្ម។
ការអនុវត្តយុទ្ធសាស្ត្រការអភិវឌ្ឍជនបទ ជាភារកិច្ចសំខាន់នៃការកសាងប្រទេសទំនើបកម្ម សង្គមនិយមដោយគ្រប់ជ្រុងជ្រោយ។ លោកXi Jinping បានបញ្ជាក់ពីខ្លឹមសារគន្លឹះដើម្បីអនុវត្ត នយោបាយស្តារការអភិវឌ្ឍជនបទ របស់ចិនឱ្យល្អតាមរយៈ៥វិស័យគឺ ឧស្សាហកម្ម ធនធានមនុស្ស វប្បធម៌ អេកូឡូស៊ី និងអង្គភាព។
ការកសាងមហា តំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវ ជាការសាកល្បងថ្មីក្នុងយុគសម័យថ្មី របស់ប្រទេសចិន ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការបើកទូលាយ ហើយក៏ជាលទ្ធផលអនុវត្តថ្មី ដែលជម្រុញការអភិវឌ្ឍបុព្វហេតុ«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ផងដែរ។ លោកXi Jinping បានគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់ឱកាសសំខាន់នៃ ការកសាងមហាតំបន់ឈូងសមុទ្រ ដើម្បីកសាងជាឈូងសមុទ្រអន្តរជាតិឈានមុខ និងបណ្ដុំក្រុងលំដាប់ពិភពលោក។
តំបន់ដីសណ្តទន្លេយ៉ង់សេជាតំបន់ ដែលសេដ្ឋកិច្ចអភិវឌ្ឍដ៏រស់រវើកជាងគេ កម្រិតបើកទូលាយខ្ពស់ជាងគេ និងមានសមទ្ធិផលច្នៃប្រឌិតថ្មី ខ្លាំងជាងគេរបស់ប្រទេសចិន។ លោកXi Jinping បានលើកទឹកចិត្តសៀងហៃឱ្យសាកល្បងយ៉ាងអង់អាច កែសម្រួលដោយម្ចាស់ការដើម្បី ដើរតួនាទីជាតំបន់សាកល្បងធ្វើកំណែទម្រង់ និងបើកទូលាយឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ៕