ហ្សាការតា៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ របស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៣២នាក់ហើយ ។
យោងតាមទីភ្នាក់ងារខាងលើនេះ បានឲ្យដឹងថា រដ្ឋចំនួន៥ក្នុងចំណោមខេត្តចំនួន ១២បានប្រកាសដាក់រដ្ឋ ក្នុងគ្រាអាសន្ន នៃគ្រោះមហន្តរាយ ខណៈដែលផ្ទះជាង១.៥០០ខ្នង មជ្ឈមណ្ឌលគោរពបូជាជាង៥០ និងផ្លូវជាង១០ខ្សែត្រូវបានខូចខាត ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះបានបង្កឡើងដោយភ្លៀងធ្លាក់ចុះខ្លាំង បង្កឲ្យមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបានវាយប្រហារ មកលើកោះស៊ូម៉ាត្រាភាគខាងលិច កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដោយបង្ខំឱ្យពលរដ្ឋ ជាង៧០.០០០នាក់ ត្រូវភៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ។
គេបានដឹងថា ប្រទេសឥណ្ឌូណេស៊ី តែងតែជួបគ្រោះមហន្តរាយ ដោយសារគ្រោះធម្មជាតិនៅក្នុងរដូវវស្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា