ព័ត៌មានអន្តរជាតិ

បេឡារុស្ស ពង្រឹងការត្រៀម ប្រយុទ្ធរបស់កងទ័ព ចំពេលមានសមយុទ្ធ របស់ណាតូ

AFP

មីនស៍៖ ប្រទេសបេឡារុស្ស បានចាប់ផ្តើមការត្រួតពិនិត្យ ពេញលេញនៃការត្រៀមខ្លួនប្រយុទ្ធ របស់កងកម្លាំងប្រដាប់អាវុធដោយ យោងទៅលើសមយុទ្ធ របស់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) ដែលកំពុងប្រព្រឹត្តទៅ នៅជិតព្រំដែន របស់ខ្លួន។

ក្រសួងបានឲ្យដឹងនៅក្នុងសារ Telegram ដោយដកស្រង់ សម្តីលោក Viktor Gulevich ប្រធានបុគ្គលិកទូទៅនៃកងកម្លាំង ប្រដាប់អាវុធបេឡារុស្សថា “កងកម្លាំងប្រដាប់អាវុធ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរក្សាកម្រិតខ្ពស់នៃការប្រយុទ្ធ និងការត្រៀមលក្ខណៈចល័តក្នុងស្ថានភាពនយោបាយយោធា ដែលកំពុងកាន់តែធ្ងន់ធ្ងរ នាពេលបច្ចុប្បន្ន”។

លោក Gulevich បានលើកឡើងថា ការត្រួតពិនិត្យ ក៏ជាការឆ្លើយតបទៅ នឹងសមយុទ្ធរបស់អង្គការណាតូ ដែលធ្វើឡើងនៅទូទាំងទ្វីបអឺរ៉ុប រួមទាំងសមយុទ្ធ Dragon 24 ដែលដឹកនាំ ដោយប៉ូឡូញ ដែលកំពុងដំណើរការក្នុង ក្របខ័ណ្ឌនៃសមយុទ្ធយោធាការ ពារស្ថិរភាពរបស់ណាតូ ដែលជាសមយុទ្ធដ៏ធំបំផុតនៅអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

លោកបានបន្ដថា អង្គភាពយោធា ដែលបានកំណត់ នៃកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនឹងធ្វើសមយុទ្ធជាបន្តបន្ទាប់ ហើយប្រតិកម្មបែបនេះនឹងកាន់តែខ្លាំង នៅពេលអនាគត រួមទាំងការបង្កើនកងទ័ព ដែលចូលរួមផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top