ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំនាយនគរបាល នាយនគរបាលរង និងពលនគរបាលចំនួន ២៥០ នាក់មកដល់ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសព្រៃឈើ ការកាប់បំផ្លាញព្រៃឈើ និង ដុតព្រៃឈើរបស់រដ្ឋរុករានទន្រ្ទាន យកដីរបស់រដ្ឋនៅក្នុងស្រុកវាលវែង និង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និង កក់ក្តៅបំផុត។
លោកបានមានប្រសាន៍ថា យុទ្ធនាការនេះត្រូវបែងចែកជា ៤ មុខព្រួញស្មើរ នឹង ១០ គោលដៅធំៗក្នងនោះមានភូមិសាស្ត្រឃុំក្រពើរពីរ ភូមិសាស្ត្រឃុំប្រម៉ោយ ភូមិសាស្ត្រឃុំថ្មដា និង ភូមិសាស្ត្រឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលយុទ្ធនាការនេះមានរយៈពេល ១ ខែជាលក្ខណៈទ្រង់ទ្រាយធំ ដោយបានប្រើប្រាស់កម្លាំងសរុបជាង ៧០០ នាក់។

ជាមួយគ្នានោះដែរលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានចូលរួមឧបត្ថម្ភថវិកាបន្ថែមចំនួន ១ ម៉ឺនរៀល ក្នុងម្នាក់ៗ(ក្នុង ១ ថ្ងៃ) និង ផ្គត់ផ្គង់ស្បៀងអាហារសម្រាប់យុទ្ធនាការរយៈពេល១ ខែនេះផងដែរ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
