ព័ត៌មានជាតិ

ប៉ូលីស ២រូប ពាក់ផ្កាយ៣ និងផ្កាយ២ ត្រូវបានបន្ថយស័ក្តិ ឲ្យមកនៅត្រឹមពលបាលត្រី

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដែលពាក់ផ្កាយ៣ និងផ្កាយ២ ឲ្យមកត្រឹមជាពលបាលត្រី។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមព្រះរាជក្រឹត្យបានបញ្ជាក់ថា មន្ដ្រីទាំង ២រូបនោះ រួមមាន៖ លោកឧត្តមសេនីយ៍ឯក យិន គារ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី, លោកឧត្តមសេនីយ៍ទោ សុខ បូរ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី៕

To Top