ព័ត៌មានជាតិ

លោក កែវ រតនៈ ប្រកាសតែងតាំងថ្នាក់ដឹកនាំ ក្រសួងរ៉ែនិងថាមពល ចំនួន៥រូប

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល សរុបចំនួន ០៥រូប ដែលក្នុងនោះមាន រដ្ឋលេខាធិការ ចំនួន​ ០១រូប​ អនុរដ្ឋលេខាធិការ ចំនួន០១រូប អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ចំនួន ០១ អគ្គាធិការ នៃអគ្គាធិការដ្ឋានចំនួន ០១រូប និងទីប្រឹក្សាក្រសួងរ៉ែ និងថាមពល ចំនួន០១រូប។

ថ្លែងក្នុងពិធីប្រកាសតែងតាំងនេះផងដែរ លោក កែវ រតនៈ បានធ្វើការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច ប្រកបដោយទំនួលខុសត្រូវ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ពិសេសលើវិស័យរ៉ែ​ ថាមពល និងប្រេងកាត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែនិងថាមពល ៕

To Top