ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ ចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកបោកគ្រាប់បែកលើជនស៊ីវិល

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​ ចោទ​ប៉ាគីស្ថាន​ថា​បាន​សម្លាប់​ជន​ស៊ីវិល ៨នាក់ក្នុង​ការ​វាយ​ប្រហារ​ តាម​អាកាស​មួយ​កាល​ពី​ថ្ងៃ​ចន្ទ។

ក្រុមរដ្ឋាភិបាល​អ៊ីស្លាមក៏​បាន ធ្វើការ​ឆ្លើយតប​ដោយ​ការ​បើក​ការ​បាញ់​ប្រហារ​ លើ​គោលដៅនៃកងកម្លាំង​ប៉ាគីស្ថាន ដោយ​​បាន​ធ្វើ​ឲ្យមនុស្ស​ប្រាំពីរ​នាក់​រង​របួសផងដែរ។

អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះប៉ាគីស្ថាន
បានទម្លាក់គ្រាប់បែកលើផ្ទះ របស់ជនស៊ីវិលនៅព្រឹកព្រលឹមថ្ងៃច័ន្ទ។

លោក Mujahid បាននិយាយទៀតថា ការទម្លាក់គ្រាប់បែកបានសម្លាប់មនុស្ស៨ នាក់នៅក្នុងខេត្ត Paktika និង Khost ដែល
ខេត្តទាំងពីរនេះមានព្រំប្រទល់ ជាប់ប្រទេសប៉ាគីស្ថាន។

ទោះបីជាយ៉ាងណាក្តីក្រសួងការបរទេសប៉ាគីស្ថាន មិនបានអត្ថាធិប្បាយលើករណី ជនស៊ីវិលដែលត្រូវបានចោទប្រកាន់នោះទេ ប៉ុន្តែបាននិយាយថា កងទ័ពអាកាសប៉ាគីស្ថានបានបើក ប្រតិបត្តិការប្រឆាំងភេរវករ ដែលមានមូលដ្ឋានលើការស៊ើបការណ៍ ប្រឆាំងនឹងក្រុមភេរវករ ដែលឧបត្ថម្ភដោយតាលីបង់ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តទាំងពីរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top