ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៩ មីនានេះ បានប្រកាសដល់អ្នកប្រើប្រាស់ អ្នកលក់ និងម្ចាស់យានដ្ឋានទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ការលក់ និងការទទួលកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ។
ការហាមឃាត់នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា កន្លងមក មានយានយន្តមួយចំនួន បានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលសកម្មភានេះ បានបង្កជាសំឡេងរំខាន់ដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ។
ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានក្រុមយុវវ័យបាននាំគ្នាសម្រុក រាំតាមចង្វាក់ស៊ីផ្លេរថយន្តធំៗផងដែរ ។ ចំណុចនេះ ក៏ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពានាវឲ្យពួកយុវវ័យ ទាំងនោះត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីកុំឲ្យគ្រោះថ្នាក់ចរាចរដល់ខ្លួន ៕