ព័ត៌មានជាតិ

អេហ្ស៊ីប និងអង្គការសហប្រជាជាតិ ព្រមានប្រឆាំងនឹងប្រតិបត្តិការរ​ បស់អ៊ីស្រាអែល នៅតំបន់រ៉ាហ្វា

រូបភាព៖ Xinhua

គែរ៖ ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi ដែលកំពុងបំពេញទស្សនកិច្ចនៅអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការច្រានចោលទាំងស្រុងចំពោះការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ និងប្រតិបត្តិការយោធាណាមួយរបស់អ៊ីស្រាអែល នៅភាគខាងត្បូងបំផុតនៃទីក្រុងរ៉ាហ្វា។

ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងគែរ មេដឹកនាំទាំងពីរបានព្រមានប្រឆាំងនឹងប្រតិបត្តិការរបស់អ៊ីស្រាអែលណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ដើម្បីបញ្ចេញនូវផលវិបាកដ៏មហន្តរាយ ចំពោះស្ថានភាពដ៏អាក្រក់រួចហើយនៅក្នុងទីក្រុង។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ពួកគេក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីឈានដល់បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា និងផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ដល់ប្រជាជននៅក្នុងតំបន់ដែលឡោមព័ទ្ធ។

ប្រធានាធិបតី និងប្រធានអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋពីរ ដោយហៅវាថាជា “ផ្លូវតែមួយគត់ដើម្បីសម្រេចបាននូវយុត្តិធម៌ សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់” ។

អ៊ីស្រាអែល​បាន​និង​កំពុង​ប្រកាស​ពី​គម្រោង​បើក​ប្រតិបត្តិការ​លើ​ដី​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ក្រុងរ៉ាហ្វា ជា​កន្លែង​ដែល​ប្រជាជន​ប៉ាឡេស្ទីន​ប្រមាណ ១,៥ លាន​នាក់​ដែល​ត្រូវ​ភៀសខ្លួន​ចេញ​ពី​ផ្ទៃ​ក្នុង​ជា​ចំណាត់ការ​មួយ ដែល​សហគមន៍​អន្តរជាតិ​ច្រានចោល​យ៉ាង​ទូលំទូលាយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top