តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានចំនួនប្រាំ និងកំពង់ផែចំនួន ១១ ដោយកំណត់ពួកវា សម្រាប់ប្រើប្រាស់ដោយកងកម្លាំងការពាររបស់ប្រទេស និងឆ្មាំឆ្នេរសមុទ្រ ក្នុងករណីមានអាសន្នផ្នែកយោធា ជាមួយនឹងក្តីកង្វល់ ដែលកំពុងបន្តកើតមានលើការអះអាងដែនសមុទ្ររបស់ប្រទេសចិន និងជម្លោះដែលអាចកើតមានលើកោះតៃវ៉ាន់។
ជិតពាក់កណ្តាលនៃកន្លែងពាណិជ្ជកម្មចំនួន ១៦ ដែលរួមមានអាកាសយានដ្ឋានណាហា និង ណាហ្គាសាគី មានទីតាំងនៅក្នុងខេត្តអូគីណាវ៉ា ឬកោះក្យួស៊ុ ភាគនិរតី ដែលជាក់ស្តែងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងការការពារនៅជុំវិញកោះភាគនិរតីដ៏ឆ្ងាយរបស់ខ្លួន។
ផែនការនេះត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីពាក់ព័ន្ធ ដោយត្រួសត្រាយផ្លូវ សម្រាប់គម្រោងនេះដើម្បីចាប់ផ្តើមនៅឆ្នាំសារពើពន្ធបន្ទាប់ចាប់ពីខែមេសា។ ការបែងចែកចំនួន ៣៥ពាន់លានយ៉េន (២៣០លានដុល្លារ) ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំដំបូង។
ផ្លូវរត់វែងជាង និងអាវផាយ ត្រូវបានគេរំពឹងថានឹងសាងសង់នៅអាកាសយានដ្ឋានដែលបានកំណត់សម្រាប់ប្រើប្រាស់ដោយយន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូន។ កំពង់ផែនឹងត្រូវការចតដែលអាចផ្ទុកនាវាពិឃាត និងកប៉ាល់ធំៗផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា