បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិស៊ីរី បានចោទប្រកាន់ អ៊ីស្រាអែលថា បានបើកការវាយប្រហារ តាមអាកាសជា បន្តបន្ទាប់នៅជិត ទីក្រុងអាឡេប៉ូ កាលពីព្រឹកថ្ងៃសុក្រ
ទោះជាការវាយប្រហារនេះ មិនត្រូវបានទទួលស្គាល់ក្តី ប៉ុន្តែជឿជាក់ថា វាបានសម្លាប់មនុស្សប្រហែល ៤០ នាក់។
ក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា នៅវេលាម៉ោង ប្រហែល ជា១និង៤៥ព្រឹក អ៊ីស្រាអែលបានបើក ការវាយ ប្រហារតាមអាកាស ពីទិសដៅ នៃទីក្រុង Athriya ភាគអាគ្នេយ៍នៃទីក្រុង អាឡេប៉ូ ដោយផ្តោត លើចំណុចមួយចំនួន នៅក្នុងទីជនបទ នៃទីក្រុងអាឡេប៉ូប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រសួងមិនបានផ្តល់គណនីច្បាស់លាស់អំពីការស្លាប់ និងការខូចខាតនោះទេ ប៉ុន្តែបាននិយាយថា ជនស៊ីវិល និងបុគ្គលិកយោធា មួយចំនួនបានបាត់បង់ជីវិត និងរងរបួស។
ទីភ្នាក់ងារព័ត៌មាន Reuters បានដាក់ចំនួនអ្នកស្លាប់នៅត្រឹម ៣៨នាក់ ខណៈដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលជាអង្គការ ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស និងមាន ទំនាក់ទំនងជាមួយក្រុម សកម្មប្រយុទ្ធប្រឆាំង រដ្ឋាភិបាលនៅក្នុងប្រទេសស៊ីរី បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៤៣នាក់។
ក្នុងនោះផងដែរSOHR បានអះអាងថា ការវាយប្រហារ បានផ្តោតលើការប្រមូលផ្តុំទាហានស៊ីរី និងក្រុមយុទ្ធជនហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ព្រមទាំងឃ្លាំងអាវុធ ដែលមានទីតាំង នៅជិតអាកាសយាន ដ្ឋានអន្តរជាតិអាឡេប៉ូ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
