ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ២ មេសានេះ បានសម្រេចដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាទៅសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា រួចរាល់ហើយ ដើម្បីទៅកាន់តំណែងប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។
ចំពោះការដាក់លិខិតលាឈប់របស់សម្តេចតេជោនេះ ក៏ត្រូវបានសម្តេច ឃួន សុដារី ចារត្រឡប់មកវិញដោយយល់ព្រមផងដែរ ៕
មុនដាក់ពាក្យលាឈប់របស់សម្ដេចតេជោនេះ កាលពីថ្ងៃ១ មេសា សម្តេចបានបង្ហាញសំណេរ ក្នុងបញ្ជីវត្តមានតំណាងរាស្ត្រសម័យប្រជុំព្រឹកថ្ងៃ ១មេសាថា “លាហើយរដ្ឋសភាដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»៕



 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									