ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​ហ្វីលីពីន បញ្ឈប់​ការ​បង្កហេតុ ​នៅ​សមុទ្រ​ចិន​ខាងត្បូង

RT News

ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យហ្វីលីពីន បញ្ឈប់ជាបន្ទាន់ នូវការរំលោភ លើអធិបតេយ្យភាពរបស់ចិន និងការញុះញង់របស់ខ្លួន ហើយត្រឡប់ទៅគោរព តាមស្មារតីនៃសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានា នៅសមុទ្រចិនខាងត្បូង (DOC) នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin។

លោក Wang បានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយក្រសួងការពារជាតិ ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមីនា និងការកត់សម្គាល់ កាលពីថ្ងៃទី៣០ ខែមីនាដោយជំនួយ ការអគ្គនាយកក្រុមប្រឹក្សា សន្តិសុខជាតិហ្វីលីពីន Jonathan Malaya ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។

លោកបានចង្អុលបង្ហាញថា ដែនទឹក Nansha Qundao រួមទាំង Ren’ai Jiao តែងតែជាទឹកដីរបស់ប្រទេសចិន។ វិសាលភាពនៃទឹកដីហ្វីលីពីន ត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិមួយចំនួន ខណៈដែលដែនទឹក Nansha Qundao របស់ចិនស្ថិតនៅហួសដែន កំណត់នៃទឹកដីហ្វីលីពីន។

ហ្វីលីពីន​ព្យាយាម​លាក់បាំង​ការពិត​ ដែល​ខ្លួន​បាន​បំពាន​ការសន្យា ​របស់ខ្លួន​ចំពោះ​ចិន រំលោភ​អធិបតេយ្យភាព​របស់​ចិន និង​បន្ត​បង្ករឿង​ដល់​ចិន​។ លោក Wang បានលើកឡើងថា នេះជាការពន្យល់ ដែលអាចសម្រេចបានតែមួយគត់ សម្រាប់ការចោទប្រកាន់មិនពិតរបស់ហ្វីលីពីន ប្រឆាំងនឹងប្រទេសចិន។

លោក​បាន​បន្ដថា ការ​ពិត​លើ​បញ្ហា Ren’ai Jiao គឺ​ហ្វីលីពីន​បាន​ដើរ​ថយ​ក្រោយ​ តាម​ពាក្យ​សម្ដី​របស់​ខ្លួន។ “ខ្លួនបានសន្យាយ៉ាងម៉ឺងម៉ាត់ក្នុងការអូសកប៉ាល់ចម្បាំង ដែលដាក់មូលដ្ឋានខុសច្បាប់ របស់ខ្លួន ប៉ុន្តែ ២៥ ឆ្នាំទៅមុខ នាវាហ្វីលីពីន នៅតែនៅទីនោះដដែល” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top