ព័ត៌មានជាតិ

បុគ្គលឈ្មោះ ដែន សូនីប្រើហិង្សាលើស្រ្តីម្នាក់ ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃ៤ មេសានេះ បានប្រាប់មជ្ឈមមណ្ឌលព័ត៌មានដើមអម្ពិលថា បុគ្គល ឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រើិហិង្សាលើស្រ្តីម្នាក់ជាប្អូនថ្លៃស្រី ត្រូវបានបញ្ជូនទៅតុលាការហើយ។

លោកបានឲ្យដឹងទៀតថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១ និង២០ នាទី ការិយាល័យឃាត់ខ្លួនជនសង្ស័យចំនួន១ នាក់ ឈ្មោះDEN SONY ពីបទ ហិង្សាដោយចេតនា (ចូលក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាងក្រៅរួចយកដៃវាយមុខជនរងគ្រោះចំមួយដៃ) ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ៕

To Top