ព័ត៌មានជាតិ

លោក ម៉ឹង យូឡេង ប្រកាសគាំទ្រ និងថ្លែងអំណរគុណ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះការដំឡើងឋានៈ ជូនប្រធានមន្ទីររាជធានី-ខេត្ត ស្មើនឹងប្រធាននាយកដ្ឋាន

ភ្នំពេញ៖ លោក មឹុង យូឡេង ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជួនខេត្តកណ្ដាល បានប្រកាសគាំទ្រ និងថ្លែងអំណរគុណ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដំឡើងឋានៈ ជូនប្រធានមន្ទីររាជធានី-ខេត្ត ស្មើនឹងប្រធាននាយកដ្ឋាន។

សូមបញ្ជាក់ថា ការដំឡើងថ្នាក់ស្មើនាយកដ្ឋាន ដល់អង្គភាពថ្នាក់ក្រោមជាតិ ដូចជា៖ មន្ទីរជំនាញរាជធានី ខេត្តរបស់គ្រប់ក្រសួង, ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃក្រសួងមហាផ្ទៃ, តំបន់ប្រតិបត្តិការសឹករងខេត្ត នៃក្រសួងការពារជាតិ, កងរាជអាវុធហត្ថរាជធានី ខេត្ត នៃក្រសួងការពារជាតិ។ របៀបរបប និងបែបបទនីតិវិធីនៃដំណើរការ ការងាររបស់អង្គភាពថ្នាក់ក្រោមជាតិខាងលើ ត្រូវបន្តអនុវត្តអនុលោម តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

To Top