ព័ត៌មានអន្តរជាតិ

លោក Musk បានព្រមានអំពីការគម្រាមកំហែង ដោយភេវរកម្មនៅក្នុងប្រទេសអាមេរិក

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកElon Musk បានព្រមានថា ការវាយប្រហារភេរវកម្មលើទំរង់ កាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ ២០០១ អាចកើតឡើងនៅសហរដ្ឋអាមេរិក លុះត្រាតែវិបត្តិនៅព្រំដែនភាគខាងត្បូង និងការហូរចូលនៃជនចំណាកស្រុក ដែលមិនអាចគ្រប់គ្រងបាន។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការកត់សម្គាល់ជា ការឆ្លើយតបទៅនឹងការប្រកាស X របស់អតីតបេក្ខជនប្រធានាធិបតីសាធារណរដ្ឋ និងអ្នកជំនួញ Vivek Ramaswamy ដែលបានអំពាវនាវឱ្យមានការនិរទេសទ្រង់ទ្រាយធំ និងការបិទព្រំដែនអាមេរិក-ម៉ិកស៊ិក។

លោក Ramaswamy បានចង្អុលបង្ហាញថា៖ទោះបីជាមានតែ ០,១ភាគរយ នៃជនបរទេសខុសច្បាប់ដែលបានឆ្លងកាត់ព្រំដែន របស់យើងមានចេតនាអរិភាពក៏ដោយ នោះគឺជាអ្នកវាយប្រហាររាប់ម៉ឺននាក់ ហើយលោក Ramaswamy បានចង្អុលបង្ហាញថា លើកលែងតែមានការយកចិត្តទុកដាក់ ជាពិសេសចំពោះបញ្ហានេះ យើងកំពុងត្រួសត្រាយ ផ្លូវសម្រាប់សោកនាដកម្មខ្នាត 9/11 ផ្សេងទៀត។

គួរឲ្យដឹងដែរថាកាលពីមុនមហាសេដ្ឋីរូបនេះ បានអះអាងដែរថា សមត្ថភាពរបស់ជនចំណាកស្រុកខុសច្បាប់ ក្នុងការឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក និងទាមទារសិទ្ធិជ្រកកោនដោយ មិនបង្ហាញអត្តសញ្ញាណណាមួយ បានប្រែក្លាយអាមេរិកឱ្យទៅជា ជម្រកសម្រាប់ឧក្រិដ្ឋជនដ៏អាក្រក់បំផុត របស់ពិភពលោកទៅវិញ៕

ប្រែសម្រួល៖ ស៊ុន លី

To Top