ព័ត៌មានជាតិ

ក្មេងប្រុសស្រីពីរនាក់ តោងរានទេវតា បាក់សង្កត់ស្លាប់

ស្វាយរៀង៖ ក្មេងប្រុសស្រីពីរនាំគ្នាលេង តោងរានទេវបាក់រលំសង្កត់ស្លាប់យ៉ាងអាណោចអាធម្មកាល ពីវេលាម៉ោង ១៥:៣០ នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះខ្លួនឯងស្ថិតនៅក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាល ស្រុកចន្ទ្រាបានឲ្យដឹងថា ក្មេងរងគ្រោះដែលស្លាប់ដោយសារករណីបាក់ រលំរាន្តទេវតានេះទី១.ឈ្មោះអាត សំណាង ភេទប្រុសអាយុ ០២ ឆ្នាំ មានឪពុកឈ្មោះ អាត វណ្ណ អាយុ ២៥ ឆ្នាំមុខរបររោងចក្រ និង ម្តាយឈ្មោះ ស៊ីម សុណា អាយុ ២៤  ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ទី២.ឈ្មោះអឿន ស៊ីដា ភេទស្រីអាយុ ០៣ឆ្នាំមានឪពុកឈ្មោះ ស៊ីម កាស៊ន់ អាយុ២៨ឆ្នាំ មុខរបររោងចក្រ និង ម្តាយឈ្មោះ ចិន រតនះ អាយុ២៣ ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិកោះក្បានខាងជេីង ឃុំសំរោង ស្រុកចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

មូលហេតុ ៖  ក្មេងទាំងពីរនាក់ខាងលើ បានលេងតោងរានទេវតា ហេីយក៏រលំសង្កត់ពីលេីបណ្តាល អោយស្លាប់នៅហ្នឹងកន្លែងតែម្តង ។បច្ចប្បន្នសាកសពត្រូវបាន ឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណី៕

To Top