ព័ត៌មានជាតិ

លោកបណ្ឌិត សុខ ទូច ថា ផលប៉ះពាល់បរិស្ថាន លើការជីកព្រែកខ្មែរ ហ្វូណនតេជោ មិនស្មើនឹងការធ្វើវារីអគ្គិសនី របស់គេមួយផង

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការដែលប្រទេសខ្មែរ ជីកព្រែក ព្រែកជីកហ្វូណនតេជោ មានការប៉ះពាល់បរិស្ថាន មិនស្មើនឹងការធ្វើវារីអគ្គិសនីមួយរបស់ប្រទេសគេនោះទេ ។

ថ្លែងក្នុងវេទិកាអ្នកវិទ្យាសាស្ត្រ និងអ្នកសារព័ត៌មាន ដែលជាការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជា ចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ នាថ្ងៃទី១០ មេសា នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានធ្វើការកត់សម្គាល់ថា ការបន្តឆ្កឹះ និងនិយាយមិនល្អជារឿយៗ ពីសំណាក់វៀតណាម មកលើគម្រោងព្រែកជីកហ្វូណនតេជោ គឺមានកត្តា៣ធំៗ ពាក់ព័ន្ធនឹងបរិស្ថាន លំហូសេដ្ឋកិច្ច និងកត្តាភូមិសាស្ត្រនយោបាយ ។

យ៉ាងណាមិញ លោកបណ្ឌិត សុខ ទូច នៅតែអះអាងថា ព្រែកជីកហ្វូណនតេជោ គឺជាមធ្យោបាយដឹកជញ្ជូនដ៏ល្អបំផុតសម្រាប់កម្ពុជា ហើយគម្រោងមួយនេះ មិនមានប៉ះពាល់អ្វីទៅនឹងលំហូទឹកទន្លេមេគង្គនោះទេ ហើយបើនិយាយពីផលប៉ះពាល់ដល់បរិស្ថានទៀតសោត គឺព្រែកជីកហ្វូណនតេជោ មិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរ ដូចការធ្វើវារីអគ្គិសនីមួយ នៅប្រទេសខាងលើផងដែរ ។

លោកប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា “មានប្រទេសជាច្រើនណាស់ នៅខាងលើ ដែលធ្វើវារីអគ្គិសនី តើអ្នកមានបានគិតទេ អ្នកបានដឹងទេ? តើកម្ពុជា គ្រាន់តែជីកព្រែក ព្រែកជីកហ្វូនណនមួយ មិនស្មើនឹងវារីអគ្គិសនីនៅខាលើមួយទេ តើអ្នកបានគិតទេ អានឹងគណៈកម្មការទន្លេមេគង្គ អានឹងដែលយើងត្រូវគិតពិចារណា ទៅលើបរិស្ថាន” ។

និយាយពាក់ព័ន្ធនឹងការបារម្ភអំពីបរិស្ថាន លោកបណ្ឌិត សុខ ទូច ថា វៀតណាម បារម្ភថាខ្មែរជីកព្រែក ព្រែកជីកហ្វូនណនតេជោ ខ្លាចប៉ះពាល់ដល់បរិស្ថាន ខណៈវៀតណាមខ្លួនឯងផ្ទាល់ បានធ្វើសកម្មភាពជាច្រើន ប៉ះពាល់ដល់បរិស្ថានរួចទៅហើយ ។

លោក សុខ ទូច ថា “ចឹងវៀតណាម ពេលដែលខ្លួនឯង សម្លឹងគេ ចង្អុលគេសូមសម្លឹងម្រាមដៃរបស់អ្នកឯង អ្នកឯងចង្អុលគេមកមួយ តែអ្នកឯងមានចង្អុល៣ មកចង្អុលខ្លួនឯង តើអ្នកឯងមានបានគិតទេ?” ។

ជាមួយគ្នានេះ លោកបណ្ឌិត បានអះអាងថា កម្ពុជា ត្រូវការជីកព្រែក ព្រែកជីកហ្វូនណនតេជោ ជាដាច់ខាត ដើម្បីដង្ហើមសេដ្ឋកិច្ចជាតិ ។

លោកបានបន្តទៀតថា កម្ពុជា ជាប្រទេសមួយដែលមិនទាន់បានបំផ្លាញបរិស្ថានច្រើនទេ៕

To Top