ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ជូនពរពលរដ្ឋខ្មែរ ទៅស្រុកជួបជុំក្រុមគ្រួសារ ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ក្នុងថ្ងៃចូលឆ្នាំ

ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ។

យោងតាមបណ្តាញសង្គម នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា សួស្ដីឆ្នាំថ្មី! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយទាំងអស់ ធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្ត សង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច៕

To Top