ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមរិក ប្រកាសអាសន្ន ថ្នាក់ជាតិ ខណៈអ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ កើនដល់ ៤០នាក់ និងឆ្លង១.៧០១នាក់

បរទេស៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីជួយដោះស្រាយ ការរីករាលដាល នៃវីរុសឆ្លងកូវីដ១៩ ។ បើយោងតាមការលើកឡើង របស់លោក ត្រាំ គឺការអនុញ្ញាតឱ្យរដ្ឋាភិបាល សហព័ន្ធទទួលបានថវិកាចំនួន ៥០ ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិសង្គ្រោះបន្ទាន់ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វិធានការនេះបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការផ្តល់សេវាថែទាំសុខភាព និងអាចបង្កើនល្បឿនតេស្ត រកមេរោគ ដែលល្បឿន នៃការធ្វើតេស្តយឺតយ៉ាវ ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំងមកនោះ។

មានករណីជំងឺ កូវីដ១៩ នៅអាមេរិកមានចំនួន ១.៧០១ ករណី ហើយមានអ្នកស្លាប់ចំនួន ៤០ នាក់។

រដ្ឋមួយចំនួន របស់សហរដ្ឋអាមេរិក បានចាត់វិធានការ ដើម្បីទប់ស្កាត់អត្រាឆ្លង ដែលរួមមានការហាម ឃាត់ការប្រមូលផ្តុំធំ ៗ ព្រឹត្តិការណ៍កីឡា និងការបិទសាលារៀន។

ប្រធានអង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃសុក្រនេះថា វីរុសនេះមានដើមកំណើត នៅប្រទេសចិនកាលពីខែធ្នូឆ្នាំមុន ប៉ុន្តែឥឡូវនេះអឺរ៉ុបគឺជា“ មជ្ឈមណ្ឌល” នៃការរាតត្បាតជាសកល ។

ប្រទេសអ៊ីតាលី បានកត់សំគាល់ចំនួន អ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត – ២៥០នាក់ ក្នុងរយៈពេល ២៤ ម៉ោង ដែលសរុបទៅ ១.២៦៦ ជាមួយនឹងការឆ្លង ១៧.៦៦០ នាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top