ព័ត៌មានអន្តរជាតិ

Update ៖ អ៊ីស្រាអ៊ែល បញ្ជាឲ្យធ្វើការជម្លៀសពលរដ្ឋ នៅភាគខាងជើង តំបន់ហ្គាហ្សា ចេញជាបន្ទាន់

Xinhua

ហ្គាហ្សា៖ ការិយាល័យគ្រប់គ្រង ដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា កងទ័ពអ៊ីស្រាអ៊ែល បានបញ្ជូនរថពាសដែក ទៅកាន់ទីក្រុង Beit Hanoun ដែលស្ថិតនៅភាគខាងជើង តំបន់ហ្គាហ្សាហើយ បានបញ្ជាឱ្យពលរដ្ឋ ធ្វើការជម្លៀសខ្លួនចេញ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់បានផ្សព្វផ្សាយដូច្នេះ ។

ការិយាល័យខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងចក្រ និងរថពាសដែករបស់អ៊ីស្រាអ៊ែល បានរុលឆ្ពោះទៅកាន់មជ្ឈមណ្ឌល ជម្រកនៅក្នុងទីក្រុង ហើយកងទ័ពអ៊ីស្រាអ៊ែលបានធ្វើការ ឡោមព័ទ្ធសាលារៀនមួយកន្លែង ដែលមានមនុស្សផ្លាស់ ទីលំនៅរាប់រយនាក់ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងទ័ពអ៊ីស្រាអ៊ែល បានបង្កើតមជ្ឈមណ្ឌល ស៊ើបអង្កេតនៅខាងក្រោយសាលា ហើយទាមទារឱ្យមនុស្សគ្រប់គ្នា នៅខាងក្នុងចាកចេញក្រោមការគំរាមកំហែង ដោយអាវុធ ដោយបានបន្ថែមថា គ្រួសារទាំងអស់នៅក្នុងទីក្រុង Beit Hanoun ត្រូវបានបង្ខំឱ្យជម្លៀសចេញ ហើយយុវជនជាច្រើននាក់ត្រូវបានចាប់ខ្លួន ។

សេចក្តីថ្លែងការណ៍បានដាក់ថា “ឧក្រិដ្ឋកម្មថ្មីនេះត្រូវបានប្រព្រឹត្តក្រោម ការបិទបាំង នៃការទម្លាក់គ្រាប់បែកពីលើដែនអាកាស និងកាំភ្លើងធំ និងការបាញ់កាំភ្លើងធំ” ដោយបានបន្ថែមថា រថយន្តយោធានៅតែមានវត្តមាននៅភាគខាងកើតនៃក្រុង Jabalia និង Beit Hanoun ដដែល ។

នៅក្នុងសេចក្តីថ្លែងការណ៍បានជំរុញ ដល់សហគមន៍អន្តរជាតិឱ្យទទួលខុសត្រូវលើកងទ័ពអ៊ីស្រាអ៊ែល ចំពោះការជម្លៀសពចេញពីផ្ទះពលរដ្ឋរបស់ពួកគេ ទោះបីជាមានការទទូចរបស់ពួកគេ ក្នុងការស្នាក់នៅទីនោះស្របពេល មានស្ថានភាពអមនុស្សធម៌ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top