ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា បន្ថែមការផ្សព្វផ្សាយ សេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងការដេញថ្លៃ និងពិគ្រោះថ្លៃ តាមរយៈគេហទំព័រដើមអំពិល Dap-News

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា អគ្គិសនីកម្ពុជានឹងបន្ថែមការផ្សព្វផ្សាយសេចក្តីជូនដំណឹងពាក់ ព័ន្ធនឹងការដេញថ្លៃ និងពិគ្រោះថ្លៃ តាមរយៈកាសែតអនឡាញ ដើមអំពិល Dap-News (www.dap-news.com) ចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៤តទៅ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាក្រុមហ៊ុន/សហគ្រាស ទាំងអស់ជ្រាបជាព័ត៌មាន៕

To Top