ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ អះអាងថា ចិន គំរាមកំហែងនៅជិតដែនកោះរបស់ខ្លួន តាមរយៈការធ្វើផ្លូវហោះហើរ

Xinhua

តៃប៉ិ៖ កោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការសម្រេចចិត្តរបស់ចិន ក្នុងការបើកផ្លូវអាកាសថ្មីដែលជាផ្លូវរត់យ៉ាងគ្រោះថ្នាក់ នៅជិតកោះ២ខ្សែ ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺជាហានិភ័យសុវត្ថិភាពនៃការហោះហើរ ដែលមិនមានការពិគ្រោះយោបល់អ្វីទាំងអស់ ។ ដោយបានបន្ថែមថា ខ្លួននឹងទាមទារឱ្យយន្តហោះណា ដែលប្រើប្រាស់ផ្លូវអាកាសនេះ ត្រូវត្រឡប់ទៅវិញ ។

គួររំលឹកថា កាលពីខែមករា រដ្ឋាភិបាលកោះតៃវ៉ាន់ បានសម្តែងការខឹងសម្បារ បន្ទាប់ពីប្រទេសចិន “ឯកតោភាគី” បានផ្លាស់ប្តូរផ្លូវហោះហើរហៅថា M503 នៅជិតខ្សែបន្ទាត់មធ្យមដ៏រសើប នៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ ហើយចិនទទូចថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។

ផ្លូវហោះហើរថ្មីរបស់ចិន ទៅកាន់ទីក្រុង Xiamen និង Fuzhou របស់ប្រទេសចិន ដែលហៅថា W123 និង W122 បានតភ្ជាប់ទៅផ្លូវហោះហើរ M503 ហើយរត់ទៅខាងស្តាំដៃជាមួយផ្លូវ ដែលមានស្រាប់ទៅកាន់កោះ Kinmen និង Matsu ដែលមានជើងហោះហើរទៀងទាត់ទៅ និងមកពីកោះតៃវ៉ាន់ ។

កាលពីខែមករា ប្រទេសចិន បានឲ្យដឹងថា ខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើត ដោយបាននិយាយម្យ៉ាងទៀតក្នុងទិសដៅកោះតៃវ៉ាន់ នៅលើផ្លូវហោះហើរ២ ពី Xiamen និង Fuzhou ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បានប្រកាសថា ពួកគេនឹងដំណើរការនៅពេលណានោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top