នយោបាយ

នាយករដ្ឋមន្ត្រី កំពុងពិចារណា ដាក់ប្រទេសអ៊ីរ៉ង់ ក្នុងបញ្ជីផ្អាកការ ធ្វើដំណើរចូលមកកម្ពុជា រយៈពេល៣០ថ្ងៃ (វីដេអូ)

នាយករដ្ឋមន្ត្រី កំពុងពិចារណា ដាក់ប្រទេសអ៊ីរ៉ង់ ក្នុងបញ្ជីផ្អាកការ ធ្វើដំណើរចូលមកកម្ពុជា

នាយករដ្ឋមន្ត្រី កំពុងពិចារណា ដាក់ប្រទេសអ៊ីរ៉ង់ ក្នុងបញ្ជីផ្អាកការ ធ្វើដំណើរចូលមកកម្ពុជា រយៈពេល៣០ថ្ងៃhttps://dap-news.com/national/2020/03/14/40918/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ សៅរ៍ 14 មីនា 2020

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម ពិធីបើកបុណ្យទន្លេលើទី៦ នៅ ក្នុង ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា ប្រទេសអ៊ីរ៉ង់ ក៏ជាប្រទេសឆ្លងរីករាលដាលនៃ វីរុសកូវីដ១៩ កម្ពុជាអាចដាក់ក្នុងបញ្ជី នៃការផ្អាកការធ្វើដំណើរ រយៈពេល៣០ថ្ងៃ ផងដែ។

សម្ដេចបញ្ជាក់ថា “នេះមិនមែនជាការរើសអើងទេ វាគ្រាន់តែជាការជ្រើសរើសប្រទេសដែលមាន ការឆ្លងរីករាលដាលខ្ពស់! ពិតហើយយើងកំពុងពិនិត្យទៅលើប្រទេសអឺរ៉ង់មួយទៀត ដែលមានខ្វះចន្លោះ ឬអាចមិនទាន់គិតដល់ ពីសំណាក់ក្រសួងសុខាភិបាល ប្រទេសអឺរ៉ង់ ក៏ជាប្រទេសដែលកំពុងមានការឆ្លងរីករាលដាល នៃវីរុសកូវីត១៩ យើងអាច ដាក់ទៅក្នុងបញ្ជីនៃការផ្អាកការធ្វើដំណើរនៃពលរដ្ឋអឺរ៉ង់ ចូលមកកម្ពុជា”។

សូមរំលឹកថា ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាម ផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនានេះតទៅ ដើម្បីទប់ស្កាត់បន្ទាន់ នូវការចម្លងនាំចូលវីរុសកូរ៉ូណា (Covid-19) មកក្នុងប្រទេសកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ មីនានេះ បានឲ្យដឹងថា ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា ។

ជាមួយ ក្រសួងបរទេស ក៏បានជូនដំណឹង ទៅកុងស៊ុលខ្មែរ មិនឲ្យផ្តល់ទិដ្ឋាការ ជនជាតិបារាំង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងអាមេរិកចូលកម្ពុជាផងដែរ៕

ដោយ៖បានធារ៉ូ

To Top