ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ កោតសរសើរកងកម្លាំង ប្រដាប់អាវុធ ចំពោះការសងសឹក លើអ៊ីស្រាអែល

Xinhua

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានសម្ដែងការសរសើរ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស សម្រាប់ប្រតិបត្តិការយោធាសងសឹកដ៏ធំ របស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល កាលពីដើមខែនេះ។

លោកបានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយមេបញ្ជាការយោធា ជាន់ខ្ពស់អ៊ីរ៉ង់ ជាច្រើនរូប ខណៈពេលកំពុងចង្អុលទៅការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន ដែលអ៊ីរ៉ង់ បានបាញ់ប្រឆាំង នឹងអ៊ីស្រាអែល កាលពីថ្ងៃទី១៩ ខែមេសា ជាការឆ្លើយតបទៅនឹងការ វាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើផ្នែកកុងស៊ុល នៃស្ថានទូតអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីថ្ងៃទី០១ ខែមេសា ដែលបានសម្លាប់ជនជាតិអ៊ីរ៉ង់ ៧ នាក់ រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់។

លោក Khamenei បានលើកឡើងថា នៅក្នុងប្រតិបត្តិការនោះ កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានបង្ហាញពីសមត្ថភាព និងអំណាចរបស់ពួកគេ និងបង្ហាញ “រូបភាពគួរឱ្យសរសើរ” របស់ប្រទេសអ៊ីរ៉ង់។

លោកក៏បានចង្អុលបង្ហាញថា ជំនួសឱ្យចំនួនកាំជ្រួចដែលអ៊ីរ៉ង់បានបាញ់ ឬចំនួនប៉ុន្មានគ្រាប់បានវាយប្រហារគោលដៅនោះ អ្វីដែលសំខាន់បំផុតនោះ គឺថាប្រតិបត្តិការនេះបានបង្ហាញពី “ឆន្ទៈ” របស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top