ព័ត៌មានអន្តរជាតិ

ប៉ូឡូញត្រៀមខ្លួន ទទួលយកអាវុធនុយក្លេអ៊ែរ របស់អាមេរិក

Afp

បរទេស៖ លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញបើកចំហរ ក្នុងការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់ សហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួន ចំពេលបច្ចុប្បន្នមានជម្លោះជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែតប៉ូឡូញប្រចាំថ្ងៃ Fakt នៅថ្ងៃចន្ទ មេដឹកនាំប៉ូឡូញបានទទួលស្គាល់ថា បញ្ហានៃការនាំយកអាវុធនុយក្លេអ៊ែររបស់អាមេរិកទៅកាន់ប្រទេសប៉ូឡូញ ដែលកាន់តែខិតទៅជិតទឹកដីរុស្ស៊ី “បានក្លាយជាប្រធានបទនៃកិច្ចពិភាក្សារវាងប៉ូឡូញ-អាមេរិកមួយរយៈមកហើយ”។ អាមេរិកបច្ចុប្បន្នបានដាក់អាវុធនុយក្លេអ៊ែរ របស់ខ្លួននៅក្នុងសមាជិកអង្គការអូតង់ចំនួន ៥ នៅទូទាំងមហាសមុទ្រអាត្លង់ទិក រួមមានបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និង ប្រទេសតួកគី។

លោក Duda បានបន្តថា៖ «ខ្ញុំបាននិយាយអំពីរឿងនេះជាច្រើនដងរួចមកហើយ។ “ខ្ញុំត្រូវតែទទួលស្គាល់ថា នៅពេលសួរអំពីវា ខ្ញុំបានប្រកាសពីការត្រៀមខ្លួនរបស់យើង”។

លោកបានអះអាងថា ហេតុផលសម្រាប់គោលជំហរបែបនេះ គឺដោយសារតែ “រុស្ស៊ីកំពុងធ្វើយោធាកាន់តែខ្លាំង” ទីតាំងរបស់ខ្លួននៃ Kaliningrad ជាប់ព្រំដែនប៉ូឡូញ និងលីទុយអានី ដោយបន្ថែមថា ម៉ូស្គូក៏បានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងប្រទេសបេឡារុស្សផងដែរ៕

To Top