ព័ត៌មានអន្តរជាតិ

រុស្ស៊ី វាយប្រហារដោយមីស៊ីល ទៅលើអង់តែនទូរទស្សន៍ដ៏ធំមួយ នៅទីក្រុង Kharkov ភាគខាងកើតអ៊ុយក្រែន

CNN

បរទេស៖ យោធារុស្ស៊ីកាលពីថ្ងៃចន្ទ បានធ្វើការវាយប្រហារ ដោយភាពជាក់លាក់ខ្ពស់ ទៅលើអង់តែនទូរទស្សន៍ដ៏ធំមួយ ដែលមានទីតាំងនៅទីក្រុង Kharkov ភាគខាងកើតអ៊ុយក្រែន ហើយវីដេអូជាច្រើន បានផ្សព្វផ្សាយតាមអ៊ីនធឺណិត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងផ្អែកតាមសារព័ត៌មាន RIA Novosti បានរាយការណ៍ដោយសំអាងលើ អ្នកស្រុកដែលគាំទ្ររុស្ស៊ីថា អង់តែននេះត្រូវបានប្រើប្រាស់ ដោយយោធារបស់ទីក្រុងគៀវ ដើម្បីដាក់ឧបករណ៍ផ្សេងៗ រួមទាំងអង់តែនទំនាក់ទំនង ការពារដែនអាកាសផងដែរ ។ អង់តែននេះក៏ធ្លាប់ប្រើជាអគារខ្ពស់ជាងគេ ក្នុងទីក្រុងដែលមានកម្ពស់ជាង ២៤០ ម៉ែត្រ។

រចនាសម្ព័ននេះត្រូវបានរងការវាយប្រហារ ដោយផ្ទាល់ដោយកាំជ្រួចដែលមាន ភាពជាក់លាក់ខ្ពស់ដែលបានប្រើប្រាស់ វាយប្រហារអង់តែនប្រហែល មួយភាគបីទាំងស្រុង។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបថា ប្រទេសរុស្ស៊ីបានបង្កើន ការវាយប្រហារដោយមីស៊ីល នៅទូទាំងប្រទេសអ៊ុយក្រែនក្នុងខែនេះ ក្នុងការសងសឹកចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី។ គោលដៅសំខាន់ៗរួមមាន ស្ថានីយ៍ថាមពលអ៊ុយក្រែន និងប៉មទំនាក់ទំនង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top