ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានឃោសនាបំប៉ោងអំពីអ្វីដែលហៅថា អតិរេកផ្នែកសមត្ថភាពផលិតកម្មរបស់ប្រទេសចិន ហើយបានសំដៅមុខព្រួញទៅរកផលិតផលថាមពលថ្មីរបស់ចិន ក្នុងចំណោមនោះ រថយន្តអគ្គិសនីគឺលេចធ្លោជាពិសេស។
ប្រទេសចិនជាប្រទេសផលិតនិងលក់រថយន្តអគ្គិសនីធំទីមួយលើពិភពលោក។ ក្នុងឆ្នាំ ២០២៣ បរិមាណផលិតរថយន្តអគ្គិសនីរបស់ចិនមានចំនួន ៩,៥៨៧ លានគ្រឿង និងបាននាំចេញ ១,២០៣ លានគ្រឿង។ ទិន្នន័យបង្ហាញថា សមត្ថភាពផលិតកម្មជិត ៩០% របស់ប្រទេសចិនបានប្រើប្រាស់សម្រាប់បំពេញតម្រូវការនៃទីផ្សារក្នុងស្រុក។
ចំពោះពិភពលោក ការនាំចេញរបស់ចិនលើវិស័យរថយន្តអគ្គិសនីគឺជាសមត្ថភាពផលិតកម្មកម្រនិងមានគុណភាពខ្ពស់ បើចង់សម្រេចគោលដៅបញ្ចេញកាបូនសូន្យនៅជុំវិញពិភពលោក គឺត្រូវការសមត្ថភាពផលិតកម្មនៃរថយន្តអគ្គិសនីកាន់តែច្រើនថែមទៀត។ សមត្ថភាពផលិតកម្មនៃរថយន្តអគ្គិសនីមិនត្រឹមតែមិនមានសភាពអតិរេកប៉ុណ្ណោះទេ តែគឺមិនទាន់អាចបំពេញតាមតម្រូវការទីផ្សារឡើយ។ ការឃោសនាបំប៉ោងរបស់អាមេរិក គឺជាការអន្ទះសាចំពោះការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិន៕