ព័ត៌មានជាតិ

រដ្ឋសភា សម្រេចប្រកាសសុពលភាព តំណាងរាស្ត្រថ្មី២រូប ជំនួសម្តេចតេជោ និងលោកប្រាក់ សុខុន

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានប្រកាសសុពលភាព លោក ចាប ម៉ុច និង លោក ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចតេជោ ហ៊ុន សែន និងលោកប្រាក់ សុខុន។

ការប្រកាសសុពលភាពនេះ ធ្វើឡើងក្នុងឱកាសសម្តេច ឃួន សុដារី ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ មេសា។

សម័យប្រជុំរដ្ឋសភានាឱកាសនេះ មានរបៀបវារៈតែមួយគត់ គឺការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកណ្តាលចំនួនពីររូបនេះ ដោយសារសម្តេចតេជោ ហ៊ុន សែន បានលាលែងពីតំណាងរាស្រ្តទៅកាន់តួនាទីជាប្រធានព្រឹទ្ធសភា និងលោក ប្រាក់ សុខុន ជាអនុប្រធានព្រឹទ្ធសភា។

ជាមួយគ្នានេះ លោក ចាប ម៉ុច និង លោក ទេព សុធីរ ក៏ត្រូវធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវំាងមុនចូលកាន់តួនាទីជាតំណាងរាស្រ្ត ៕

To Top