ហ្គាហ្សា៖ ប្រាសាទ Barquq ដែលជាទីតាំងប្រវត្តិសាស្ត្រនៅ Khan Younis ត្រូវបានកម្ទេចដោយកងទ័ពអ៊ីស្រាអ៊ែល បានក្លាយជាគំនរកម្ទេចកម្ទី ។
ស្ត្រីជនជាតិប៉ាឡេស្ទីនវ័យចំណាស់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “កាលពីប៉ុន្មានខែមុន យើងមានប្រាសាទ Barquq ដែលជាទីតាំងដ៏សំខាន់ និងបុរាណនៃទីក្រុង Khan Younis ។ វាបង្ហាញពីវត្តមាននៃអរិយធម៌ បេតិកភណ្ឌ និងវប្បធម៌នៅក្នុងទីក្រុងរបស់យើងពេញមួយប្រវត្តិសាស្ត្រ” ។
គាត់បានត្អូញត្អែរថា “ជាអកុសល” អ៊ីស្រាអ៊ែលបានបំផ្លាញវា និងអ្វីៗទាំងអស់ដែលជាជនជាតិប៉ាឡេស្ទីននៅក្នុងទីក្រុងរបស់យើង។ ពេញមួយយប់ ប្រាសាទនេះ និងសង្កាត់ទាំងអស់នៃទីក្រុងរបស់យើងបានប្រែទៅជាគ្មានអ្វីក្រៅពីការបំផ្លិចបំផ្លាញដ៏ធំនេះ ។
ប្រាសាទ Barquq Castle ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៣៨៧ដោយព្រះអង្គម្ចាស់ Younis Duadar តាមសំណើរបស់ Sultan Barquq ដែលជាស្តេចស៊ុលតង់ Mamluk នៃសម័យអារ៉ាប់-ឥស្លាម និងជាស្ថាបនិកនៃរដ្ឋ Burj Mamluk ។
ក្នុងអំឡុងពេលនៃការធ្វើដំណើរដ៏វែងឆ្ងាយរវាងទីក្រុងដាម៉ាស់ និងគែរ ដែលជាទីក្រុងលេចធ្លោទាំង២នៃរដ្ឋ Mamluk នៃ Burj វាត្រូវបានសាងសង់ឡើងសម្រាប់ធ្វើជាកន្លែងសម្រាក និងកន្លែងជួបជុំសម្រាប់ពាណិជ្ជករ និងអ្នកធ្វើដំណើរ ។
ស្ត្រីចំណាស់បាននិយាយថា “អស់ជាច្រើនទស្សវត្សមកហើយ ពួកយើងបានមកទីនេះជាមួយឪពុកម្តាយ និងចៅៗរបស់យើង ដើម្បីប្រាប់ពួកគេអំពីប្រវត្តិរបស់យើង… ជាអកុសលវាចប់សព្វគ្រប់ហើយ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា