បរទេស៖យោងតាមការចេញផ្សាយរបស់ RT រុស្សី និងអ៊ុយក្រែនបានយល់ព្រមផ្លាស់ប្តូរកុមារដែលត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេចំពេលមានជម្លោះរវាងប្រទេសទាំងពីរ នេះបើតាមមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធក្នុងការចរចាបានប្រកាសកាលពីថ្ងៃពុធ។
លោកស្រី Maria Lvova-Belova ស្នងការសិទ្ធិកុមាររបស់រុស្ស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កិច្ចពិភាក្សានេះធ្វើឡើងជាមួយនឹងការសម្រុះសម្រួលរបស់ប្រទេសកាតាហើយ លោកស្រីបាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងមូស្គូនឹងយកកុមារចំនួន១៩នាក់ និងបញ្ជូន២៩នាក់ទៅប្រទេសអ៊ុយក្រែនវិញ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងដូហា មន្ត្រីរូបនេះបាននិយាយថា រដ្ឋាភិបាលកាតាកំពុងត្រួតពិនិត្យបញ្ជីកុមារដែលគ្រោងសម្រាប់ការផ្លាស់ប្តូរដែលបានគ្រោងទុក។ យោងតាមលោកស្រី Lvova-Belova បានឱ្យដឹងថា កិច្ចពិភាក្សានេះត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីនៃប្រទេសអារ៉ាប់ ហើយបានឈានដល់ការចរចាដោយផ្ទាល់ជាលើកដំបូងអំពីប្រភេទនេះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
កាលពីឆ្នាំមុន មន្ត្រីរុស្ស៊ីត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចោទប្រកាន់យ៉ាងខ្លាំងពីបទបង្ខំឲ្យនិរទេស និងផ្ទេរអនីតិជនក្នុងបរិបទជម្លោះអ៊ុយក្រែនខណៈដែលប្រធានាធិបតី Vladimir Putin ត្រូវបានគេដាក់ឈ្មោះថា ជាជនសង្ស័យទី២ធំបំផុត ក្នុងសំណុំរឿងនេះ។
ទោះបីជាយ់ាងណាក្តីទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់របស់ ICC ដោយនិយាយថា ពួកគេមានហេតុផលនយោបាយ និងបានបំភាន់សកម្មភាពរបស់ទីក្រុងម៉ូស្គូដែល តាមពិត អាជ្ញាធររុស្ស៊ីបានជម្លៀសជនស៊ីវិលចេញដើម្បីការពារពួកគេពីអំពើហិង្សា៕
ប្រែសម្រួល៖ស៊ុនលី