ព័ត៌មានអន្តរជាតិ

អ្នកទោសតិចបំផុត ១១៩នាក់ រត់គេចខ្លួនចេញពីពន្ធនាគារ នៅនីហ្សេរីយ៉ា ខណៈមេឃកំពុងធ្លាក់ចុះយ៉ាងខ្លាំង

ប្រភព ៖ AFP

អាប៊ូចា ៖ អ្នកទោសយ៉ាង ហោចណាស់១១៩នាក់ បានរត់គេចខ្លួនកាលពីយប់ ថ្ងៃពុធចេញពីមជ្ឈមណ្ឌលឃុំឃាំង ដែលរងការខូចខាតដោយភ្លៀងធ្លាក់ខ្លាំង នៅកណ្តាលប្រទេសនីហ្សេរីយ៉ា ។

លោក Samson Duza អ្នកនាំពាក្យសេវាកែសំរួល ជនជាតិនីហ្សេរីយ៉ា ប្រចាំតំបន់កណ្តាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោស១០នាក់ដែលបានរត់គេចខ្លួនពីមជ្ឈមណ្ឌលថែរក្សា Suleja នៅរដ្ឋភាគខាងជើងភាគកណ្តាល នៃប្រទេសនីហ្សេរីយ៉ា ត្រូវបានចាប់ខ្លួន និងនាំយកមកមន្ទីរឃុំឃាំងវិញ ។

ប្រទេសនីហ្សេរីយ៉ា បានឃើញការជាប់គុក ជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជំរុញឱ្យរដ្ឋាភិបាលចាប់ផ្តើម សវនកម្មលើកន្លែងពន្ធនាគារនៅក្នុងប្រទេស ដើម្បីជួសជុលភាព ងាយរងគ្រោះរបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top